កប់ណាស់! Baifern សុទ្ធតែទិញរថយន្ត ម៉ាក Audi ជូនបា៉មា៉ក់ជិះលេងទៀត!(មានរូបភាព)

ជាការពិតណាស់ ក្រោយពេលដែលតារាសម្ដែងថៃស្រី Baifern pimchanok សាងប្រជាប្រិយភាពកាន់តែល្បីល្បាញមក នាងតែងតែទទួលបានការងារធំៗជាច្រើន ជាេហតុធ្វើឲ្យចំណូលរបស់តារាស្រីរូបនេះ ក៏កាន់តែកើនឡើងខ្លាំងផងដែរ។

ក្នុងនោះផងដែរ ក្រោយពេលទទួលបានការគាំទ្រខ្លាំងពីមហាជន តារាស្រីរូបនេះ ក៏មិនភ្លេចបំពេញភាពកត្តញ្ញូញចំពោះឪពុកម្ដាយដែរ ដោយថ្មីៗនេះនាងបានទិញរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក Audi ដែលមានតម្លៃកប់ពពកជូនជាកាដូសម្រាប់ឪពុកម្ដាយនាងជិះលេងកំសាន្ត ធ្វើឲ្យពួកគាត់ទាំងពីររំភើបចិត្តខ្លាំង។

មិនត្រឹមតែប៉ុនណោះ តាមរយៈសកម្មភាពមួយនេះ ក៏ធ្វើឲ្យមហាជននិងអ្នកគាំទ្រជាច្រើនរបស់តារាស្រីរូបនេះសរសើរមិនដាច់ពីមាត់ពីភាពកត្តញ្ញូញរបស់នាងចំពោះឪពុកម្ដាយ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី