ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា តារាចម្រៀងវ័យក្មេង នាយចឺម និងកញ្ញា វីរៈ និច គឺជាដៃគូចម្រៀងដ៏សក្ដិសម ហើយក៏ទទួលបានការគាំទ្រខ្លាំងពីសំណាក់មិត្តៗយុវវ័យយ៉ាងខ្លាំងផងដែរ។
ក្នុងនោះផងដែរ ថ្មីៗនេះអ្នកទាំងពីរបានធ្វើឲ្យមហាជនជាច្រើនស្ទើរតែប្រហោងពោះ តាមរយៈវីដេអូមួយក្នុងសកម្មភាព នាយចឺម កំពុងតែច្រៀងលើឆាកសុខៗ ស្រាប់តែយកដៃលាត់សំពត់របស់ វីរៈនិច ចេញខោក្នុងមកកណ្ដាលឆាកតែម្ដង។
តែយ៉ាងណាមិញ តាមរយៈសកម្មភាពនេះមើលទៅកញ្ញា វីរៈនិច ហាក់បីដូចមិនមានការខឹងនឹង នាយចឺម នោះទេ ព្រោះនាងគិតថានេះគ្រាន់តែជាការលេចសើច ហើយណាមួយខោក្នុងរបស់នាងក៏វែងដែរ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី