ហេតុតែប៉ាម៉ាក់ស្អាត! កូន Janie ទើបតែកើតប៉ុន្មានខែសោះ មុខគួរឲ្យស្រលាញ់ខ្លាំងណាស់!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថា តារាសម្ដែងថៃស្រីល្បីឈ្មោះអ្នកនាង Janie ទើបតែសម្រាលកូនដំបូងរបស់ខ្លួន កាលពីប៉ុន្មានខែមុន ហើយក៏កំពុងតែធ្វើឲ្យហ្វេនៗជាច្រើនរំភើបចិត្តយ៉ាងខ្លាំងផងដែរ។

យ៉ាងណាមិញថ្មីៗនេះ Janie បានបង្ហាញមុខមាត់កូនរបស់ខ្លួន ក្រោយពេលសម្រាលបានប៉ុន្មានខែ មើលទៅពិតជាស្រស់ស្អាតនិងគួរឲ្យស្រលាញ់ខ្លាំងណាស់។

ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនបាននាំគ្នាសរសើរដល់តារាស្រីរូបនេះ ដែលបានបង្កើតកូនមកមានមុខមាត់គួរឲ្យស្រលាញ់តាំងពីតូចបែបនេះ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី