អីយ៉ា! ក្រោយពេលស្ងាត់មួយរយៈ ពេលនេះ Anne Thongprasom ប្រកាសធ្វើរឿងនេះនៅឆ្នាំ២០២០!

ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា មួយពេលចុងក្រោយនេះ គេសង្កេតឃើញតារាសម្ដែងស្រីដ៏បិុនប្រសព្វ Anne Thongprasom ហាក់បីដូចជាស្ងប់ស្ងាត់នឹងការងារសិល្បៈ ជាហេតុធ្វើឲ្យអ្នកគាំទ្រជាច្រើននឹករលឹករូបនាងយ៉ាងខ្លាំង។

ក្នុងនោះផងដែរ ថ្មីៗនេះ Anne បានធ្វើឲ្យមហាជននិងអ្នកគាំទ្រជាច្រើន រំភើបចិត្តយ៉ាងខ្លាំង ខណៈពេលនាងចូលរួមក្នុងកម្មវិធីមួយ និងបានផ្ដល់បទសម្ភាសន៍ទាក់ទងនឹងការងារសិល្បៈរបស់នាងថា នៅឆ្នាំ២០២០ ខាងមុខនេះ នាងនឹងបង្ហាញខ្លួននៅក្នុងខ្សែភាពយន្តថ្មីមួយ ហើយនាងបានបញ្ជាក់ពីការតាំងចិត្តសម្ដែងនៅក្នុងរឿងថ្មីមួយនេះថែមទៀតផង។

ក្រោយពេលលឺបែបនេះ អ្នកគាំទ្រជាច្រើនរបស់តារាស្រីរូបនេះ បាននាំគ្នាបង្ហាញអារម្មណ៍សប្បាយរីករាយ និងទន្ទឹងរង់ចាំទស្សនាថ្មីរបស់នាងកគ្រប់គ្នាទៀតផង៕

អត្ថបទដោយ៖ស៊ីវលី