អីយ៉ាស់! ហ្វេន FriendZone ត្រៀមខ្លួនឲហើយទៅ! Baifern និង Nine Naphat នឹងត្រឡប់មកចាប់ដៃគូជាមួយគ្នាសារជាថ្មីក្នុងខ្សែភាគយន្តភាគ!!!
ហ្វេនៗដែលធ្លាប់ទស្សនាខ្សែភាគយន្តរឿង FriendZone ប្រាកដជាសប្បាយចិត្តជាមិនខាននៅពេលដឹងដំណឹងនេះ ! តាមប្រភពសារព័ត៌មានថៃបានឲដឹងថាកញ្ញា Baifern និង លោក Nine Naphat នឹងត្រឡប់មកចាប់ដៃគូជាមួយគ្នាសារជាថ្មីក្នុងខ្សែភាគយន្តភាគ ។
នៅពេលសម្ភាសន៍ដល់រឿងដែលហ្វេនៗគាំទ្រឲពួកគេទាំងពីរក្លាយជាគូស្នេហ៍នឹងគ្នា កញ្ញាBaifernបានប្រាប់អ្នកសារព័ត៌មានថា “មិនមានឱកាសនោះទេដែលទំនាក់ទំនងនាងជាមួយលោក Nine Naphat នឹងវិវត្តទៅជាគូស្នេហ៍ ជាដៃគូសម្តែងបែបនេះគឺល្អសម្រាប់ទាំងសងខាងហើយ អញ្ចឹងហ្វេនមកមើល Baifern និង Nine ក្នុងរឿងវិញប្រសើរជាជាង ” ។
Baifern បានបន្ថែមទៀតថា នាងសប្បាយចិត្តដែលបានត្រឡប់មកសម្តែងរឿងជាមួយ Nine សារជាថ្មីព្រោះជាទម្លាប់របស់អ្នកទាំងពីរទៅហើយដែលនិយាយពីនេះពីនោះនៅពេលទំនេះ លើសពីនេះពួកគេក៏មានថ្នាក់រៀនសម្តែងជាមួយគ្នាផងដែរ ៕
អត្ថបទដោយ ៖ Sunstar