នរណាមិនច្រណែន! Kimberly និង Mark Prin បង្ហាញភាពស្និតស្នាលខ្លាំងណាស់ថ្ងៃបុណ្យណូអែល!(មានរូបភាព)

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថាតារាសម្ដែងថៃស្រីកញ្ញា Kimberly និងលោក Mark Prin គឺជាគូស្នេហ៍ដែលមានមហាជនគាំទ្រជាច្រើន ហើយជារឿយៗអ្នកទាំងពីរតែងតែបង្ហាញភាពផ្អែមល្ហែមចំពោះគ្នាជានិច្ច។

ជាក់ស្ដែងនៅថ្ងៃបុណ្យណូអែលម្សិលមិញនេះ គ្រប់គ្នាបានឃើញអ្នកទាំងពីរបង្ហោះរូបភាពស្វីតៗជាច្រើន ក្នុងឈុតសម្លៀកបំពាក់គូស្នេហ៍ សុីនិងថ្ងៃបុណ្យណូអែល ធ្វើឲ្យហ្វេនៗជាច្រើនឃើញហើយលាន់តែសរសើរនិងច្រណែនសឹងតែគ្រប់គ្នាតែម្ដង។

លើសពីនេះទៅទៀត ក៏មានមហាជនជាច្រើនបានសរសើរអ្នកទាំងពីរ ដែលតែងចំណាយពេលវេលាបង្កើតអនុសាវរីយ៍ផ្អែមល្ហែមជាមួយគ្នា ពិសេសគឺថ្ងៃបុណ្យធំៗអញ្ចឹងនេះឯង៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី