ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា ទោះបីជាទំនាក់របស់ពិធីការិនីអ្នកនាង សុឹម សូលីកា និងអតីតស្វាមីលែងលះគ្នា និងមានប្ដីប្រពន្ធរាងខ្លួនហើយក៏ដោយ អ្នកមិត្តភាពរបស់អ្នកទាំងពីរគឺនៅរាប់អានគ្នាជិតស្និតដដែល ព្រោះអ្នកទាំងពីរក៏មានចំណងដៃកូនស្រីជាមួយគ្នាមួយរូបដែរ។
យ៉ាងណាមិញថ្មីៗនេះ គ្រួសាររបស់អ្នកទាំងពីរកាន់តែធ្វើឲ្យមហាជនជាច្រើនកាន់តែភ្ញាក់ផ្អើលថែមទៀត នៅពេលដែលគ្រប់គ្នាបានឃើញគ្រួសារក្រោយរបស់អ្នកទាំងពីរ ធ្វើការញាំអាហារជុំគ្នា និងអ្វីដែលពិសេសគឺស្វាមីមុននិងស្វាមីក្រោយរបស់អ្នកនាង សឹុម សូលីកា ជល់កែវជាមួយគ្នាទាំងទឹកមុខញញឹម មើលទៅដូចគ្រួសារតែមួយអញ្ចឹង។
ក្រោយពេលឃើញបែបនេះ មហាជននិងអ្នកគាំទ្រជាច្រើនបាននាំគ្នាសរសើរដល់ការរាប់អានរវាងអ្នកនាង សឹុម សូលីកា និងអតីតស្វាមី ទោះបីលែងលះគ្នាក៏នៅតែស្និតស្នាលគ្នាដូចមុន ដែលនេះពិតជាកម្រមានគ្រួសារណាធ្វើបានអញ្ចឹងណាស់៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី