ដូចប្រិយមិត្តជ្រាបអញ្ចឹងថា តាំងពីចូលប្រឡូកក្នុងវិស័យសិល្បៈមក គ្រប់គ្នាកម្រឃើញតារាសម្ដែងថៃប្រុសសំបូរប្រជាប្រិយភាពលោក Boy Pakorn ផ្លាស់ប្ដូរស្ទាយ៍ពណ៌សក់របស់លោកខ្លាំងណាស់។
ជាក់ស្ដែងពីពេលនេះ គ្រប់គ្នាបានឃើញលោក ផ្លាស់ប្ដូរស្ទាយ៍ពណ៌សក់របស់ខ្លួន ពីពណ៌ខ្មៅ ទៅជាពណ៌ប្រផេះ មើលទៅពិតជាប្លែក និងស្រស់សង្ហាខ្លាំងណាស់ ហ្វេនៗណាឃើញហើយក៏ពោលពាក្យសរសើរទៅកាន់តែលោកគ្រប់ៗគ្នាដែរ។
លើសពីនេះទៅទៀត តាមរយៈការផ្លាស់ប្ដូរពណ៌សក់ថ្មីមួយនេះ ហ្វេនៗជាច្រើនក៏បានសរសើរថាលោក មើលទៅពិតជាក្មេងជាងវ័យច្រើនណាស់ មិនដូចកាលពីពេលនៅសក់ខ្មៅនោះទេ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី