ទ្រាំលែងបានហើយ! ក្រោយបែកធ្លាយរឿងមានផ្ទៃពោះ ពេជ្រ សូលីកា ក៏បង្ហោះបែបនេះភ្លាម!

ជាការពិតណាស់ ទោះបីជាមានពាក្យមិនល្អជាច្រើន វាយប្រហារលើទំនាក់ទំនងស្នេហារបស់តារាចម្រៀងស្រីកញ្ញា ពេជ្រ សូលីកា និងគូដណ្ដឹងក៏ពិតមែន តែនាងនិងគូដណ្ដឹងនៅតែមានភាពផ្អែមល្ហែមនិងគ្នាខ្លាំងដដែល។

មិនត្រឹមតែប៉ុនណោះ ពេលនេះនាងថែមទាំងធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើលថែមទៀត ក្រោយពេលដែលនាងបង្ហាញរូបភាព អេកូបញ្ជាក់ថាពេលនេះនាងកំពុងតែមានផ្ទៃពោះហើយ ដែលដំណឹងមួយនេះ បានធ្វើឲ្យមហាជនខ្លះបង្ហាញអារម្មណ៍ហួសចិត្ត និងខ្លះក៏អបអរសាទរដល់នាងនិងគូដណ្ដឹងផងដែរ។

After Footer (Active) - damrei Mr1 Zone2

តែយ៉ាងណាមិញ ក្រោយពេលមានមតិរិះគន់កាន់តែច្រើនឡើងៗ តារាចម្រៀងរូបនេះ ក៏បញ្ចេញសារប៉ុន្មានឃ្លារថា «ថ្ងៃសប្បាយ ថ្ងៃលាភ ខន្តីជាមួយពពួកចាំជាន់ពន្លិចគេ ចាំមើលតែគេខុស តែមិនដែលបើកភ្នែកមើលពីខ្លួនឯង ល្អគ្រប់១០សិនទៅ ឈរឆ្លុះកញ្ចក់មើលខ្លួនឯងថា ល្អលើសគេកម្រិតណា កុំរបៀបចេះតែសរសេរ មានមាត់ចេះតែនិយាយ មានខួរកុំចេះតែគិត រឿងគ្មានប្រយោជន៍ពេក»។

គួរបញ្ជាក់ផងដែរថា ក្រោយពេលឃើញសារបែបនេះរបស់ ពេជ្រ សូលីកា ធ្វើឲ្យបណ្ដាអ្នកគាំទ្រ និងមនុស្សមួយចំនួនដែលចាំរិះគន់នាងភ្លឺភ្នែកខ្លាំងណាស់៕ ចុះប្រិយមិត្តវិញយល់យ៉ាងណាដែរចំពោះសម្ដីរបស់កញ្ញា ពេជ្រ សូលីកា?

អត្ថបទដោយ៖ស៊ីវលី