ក្រោយពេលដែលតារាសម្ដែងថៃស្រី Patricia Good និងលោក Note Vises បើកបង្ហាញទំនាក់ទំនងស្នេហាជាសាធារណៈមក អ្នកទាំងពីរតែងតែបង្ហាញភាពផ្អែមល្ហែមជាមួយនិងគ្នា ធ្វើឲ្យអ្នកគាំទ្រជាច្រើនបង្ហាញអារម្មណ៍ច្រណែនសឹងតែគ្រប់គ្នាទៀតផង។
ជាក់ស្ដែងដូចនៅថ្ងៃ Christmas ម្សិលមិញនេះ គ្រប់គ្នាបានឃើញអ្នកទាំងពីរណាត់គ្នាទៅញាំអាហារជុំគ្រួសារយ៉ាងសប្បាយរីករាយ ជាមួយនិងការស្លៀកសម្លៀកបំពាក់ពណ៌ក្រហមសុីនិងថ្ងៃ Christmas មើលទៅសក្ដិសមគ្នា ដូចជាគ្រួសារតែមួយអញ្ចឹង។
ក្រោយពេលឃើញបែបនេះ មហាជននិងអ្នកគាំទ្រជាច្រើនបាននាំគ្នាបង្ហាញអារម្មណ៍រំភើប និងច្រណែន ព្រោះឃើញអ្នកទាំងពីរស្និតស្នាលនិងគ្នាជាមួយនិងក្រុមគ្រួសារបែបនេះ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី