ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថាតារាថៃស្រី Vj Woonsen និង តារាសម្ដែងប្រុស Chakrit ធ្លាប់ជាប្ដី-ប្រពន្ធដ៏ផ្អែមល្ហែមនិងគ្នា ប៉ុន្ដែព្រោះតែការរស់នៅមិនចុះសម្រុងនិងគ្នា អ្នកទាំងពីរក៏សម្រេចចែកផ្លូវគ្នានៅកំឡុងឆ្នាំ២០១៦ បាត់ទៅ។
ក្នុងនោះផងដែរ ថ្វីត្បិតតែអ្នកទាំងពីរពេលនេះ លែងជាប់ពាក់ព័ន្ធចំណងស្នេហានិងគ្នាក៏ពិតមែន តែអ្នកទាំងពីរនៅតែមានទំនាក់ទំនងល្អនិងគ្នាដដែល។
ជាក់ស្ដែងកាលពីពេលថ្មីៗនេះ ម្ដាយរបស់លោក Chakrit បានទទួលមរណៈភាព ហើយក្នុងនោះគ្រប់គ្នាក៏បានឃើញវត្តមាន Woonsen ទៅចូលរួមពិធីបុណ្យសព និង មានទាំងកម្រងផ្កាមួយបង្ហាញគោរពនិងស្រលាញ់ចំពោះគ្រួសារនៃសពថែមទៀតផង។
ក្រោយពេលឃើញបែបនេះ មហាជននិងអ្នកគាំទ្រជាច្រើនរបស់តារាស្រីរូបនេះ បាននាំគ្នាសរសើរដ៏ទំនាក់ទំនងនាង និងគ្រួសារអតីតស្វាមី ទោះបីលែងលះគ្នាច្រើនឆ្នាំក៏នេះមានរាប់អានគ្នាដដែល៕ តោះ! ទៅទស្សនារូបភាពនិងវីដេអូខាងក្រោមនេះទាំងអស់គ្នា៖
View this post on Instagram
អត្ថបទដោយ៖ស៊ីវលី