ជាការពិតណាស់ ពិធីការិនីស្រីអ្នកនាង ខៀវ សានសាណា កំពុងតែទទួលបានសុភមង្គលយ៉ាងកក់ក្ដៅពីស្វាមី ក្រោយពេលដែលអ្នកទាំងពីរបានចាប់ដៃគ្នាកសាងគ្រួសារអស់រយៈពេលជាច្រើនឆ្នាំ ហើយក៏ទទួលបានចំណងដៃកូនប្រុស-ស្រីគួរឲ្យស្រលាញ់ខ្លាំងផងដែរ។
យ៉ាងណាមិញបើគិតមកទល់បច្ចុប្បន្ននេះ កូនប្រុស-ស្រីរបស់ពិធីការិនីរូបនេះធំៗដែលហើយ ហើយអ្វីដែលកាន់តែធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍គឺ កូនប្រុស-ស្រីរបស់នាង មានមុខមាត់ស្រស់ស្អាតណាស់ ពិតជាសក្ដិសមឈ្មោះជាកូនកាត់មែន។
ក្រោយពេលឃើញបែបនេះ បណ្ដាអ្នកគាំទ្រជាច្រើនបាននាំគ្នាសរសើរ អ្នកនាង សាណា ដែលមានកូនសុទ្ធតែមានមុខមាត់ស្រស់ស្អាតមិនចាញ់នាងនោះទេ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី