ស្អាតកប់! តោះទៅទស្សនារូបថត Pre-wedding របស់ តូតា និងអនាគតស្វាមី!(មានរូបច្រើន)

ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា ថ្មីៗនេះតារាសម្ដែងស្រីល្បីឈ្មោះកញ្ញា​ ម៉ាក់ សែនសូនីតា ហៅ តូតា បានបង្ហាញវីដេអូក្នុងសកម្មភាពនាងនិងគូស្នេហ៍កំពុងតែថត Pre-wedding ជាមួយនិងគ្នា ធ្វើឲ្យហ្វេនជាច្រើនឃើញហើយចាប់អារម្មណ៍ខ្លាំងណាស់។

ក្នុងនោះផងដែរ ស្រាប់តែពេលនេះ រូបភាពច្បាស់ត្រជាក់ភ្នែកជាច្រើនរបស់តារាស្រីរូបនេះ និងគូស្នេហ៍ ក៏បានលេចចេញមក ដោយមួយប៉ុសៗ គឺសុទ្ធតែស្រស់ស្អាតខ្លាំង អ្វីដែលពិសេសនោះគឺគ្រប់គ្នាបានឃើញអ្នកទាំងពីរផ្អែមល្ហែមជាមួយគ្នា មើលទៅពិតជាពិសេសខ្លាំងណាស់។

ក្រោយពេលឃើញបែបនេះ មហាជននិងអ្នកគាំទ្រជាច្រើនបាននាំគ្នាបង្ហាញអារម្មណ៍ច្រណែន និងទន្ទឹងរង់ចាំមើលថ្ងពិសេសរបស់តារាស្រីរូបនេះគ្រប់ៗគ្នាទៀតផង៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី