ឃើញរូបទាំងនេះបានដឹង Dj Push និង Jooy កាន់តែផ្អែមល្ហែមខ្លាំងទោះមិនទាន់មានដំណឹងល្អ!(មានរូបច្រើន)
ជាការពិតណាស់ ក្រោយពេលដែលតារាសម្ដែងថៃប្រុសរូបសង្ហាលោក Dj Push និង Jooy ចាប់ដៃគ្នាកសាងគ្រួសារមក គេសង្កេតឃើញអ្នកទាំងពីរកាន់តែផ្អែមល្ហែមខ្លាំងឡើងៗ ទន្ទឹមនោះហ្វេនៗជាច្រើនក៏កំពុងតែរងចាំដំណឹងល្អពីអ្នកទាំងពីរផងដែរ។
យ៉ាងណាមិញ ទោះបីជាអ្នកទាំងពីរៀបការជាមួយគ្នាយូរហើយ តែមិនទាន់មានដំណឹងល្អទាក់ទងនិងការមានផ្ទៃពោះ ដូចគូស្វាមីភរិយាគេដទៃក៏ដោយ តែគ្រប់គ្នានៅតែឃើញអ្នកទាំងពីរផ្អែមល្ហែមជាមួយនិងគ្នា ហើយតែងតែមានដំណើរកំសាន្តជាមួយនិងគ្នាយ៉ាងសប្បាយរីករាយទៀតផង។
ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើននៅតែបង្ហាញអារម្មណ៍រំភើប និងសសើរដ៏ភាពផ្អែមល្ហែមរបស់អ្នកទាំងពីរ ព្រោះមិនធ្វើឲ្យហ្វេនៗខកចិត្តនោះទេ ទោះបីពេលនេះអ្នកទាំងពីរមិនទាន់មានដំណឹងល្អក៏ដោយ៕ តោះ! ចង់ដឹងថាអ្នកទាំងពីរផ្អែមល្ហែមខ្លាំងប៉ុនណា ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី