សង្ហារហើយថែមទាំងចិត្តបុណ្យទៀត! លោក Nine Naphat បានបរិច្ចាគប្រាក់សរុបជាង១លានបាតដល់សាលារៀនតាមខេត្តដាច់ស្រយាល
កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩កន្លងទៅ លោក Nine Naphat បានបរិច្ចាគទឹកប្រាក់សរុបជាង១លានបាត (ប្រហែល ៣៣,០០០ ដុល្លារអាមេរិច) ដល់ក្មេងៗដែលកំពុងសិក្សារៀនសូត្រនៅសាលារៀនតាមខេត្តដាច់ស្រយាល ។
សាលារៀនទី១ បានទទួលទឹកប្រាក់ចំនួន២៥០,០០០បាត (ប្រហែល ៨០០០ដុល្លារអាមេរិច) ដើម្បីយកទៅកសាងទីធ្លារលេងកីឡា និងកសាងអគារសិក្សារបន្ថែម។
សាលារៀនទី២ បានទទួលទឹកប្រាក់ចំនួន២០០,០០០បាត (ប្រហែល ៦,៦០០ ដុល្លារអាមេរិច) ដើម្បីសាងសង់សាលារៀនឡើងវិញ។
សាលារៀនទី៣បានទទួលទឹកប្រាក់ចំនួន ១៥០,០០០បាត (ប្រហែល ៥០០០ដុល្លារអាមេរិច) ដើម្បីទិញតុកៅអ៊ីនិងសម្ភារៈសម្រាប់លោកគ្រូអ្នកគ្រូ។
ព្រមទាំងបរិច្ចាគប្រាក់ចំនួន ៥០១,៥៩៧ បាត (ប្រហែល ១៦,៦៣៥ ដុល្លារអាមេរិច) ដល់សាលារៀនមួយនៅខេត្ត Mae Hong Son ដើម្បីកសាងអគារសិក្សារ បន្ទប់ទឹក និងទិញសម្ភារៈជូនក្មេងៗ ។ គួរបញ្ជាក់ផងដែរថា លោក Nine Naphat បានប្រមូលមូលនិធិនេះតាមរយៈការដេញថ្លៃរូបភាពដែលលោកបានថតក្នុងរឿង FriendZone ៕
អត្ថបទដោយ ៖ Sunstar