ក្រោយពេលដែលតារាចម្រៀងវ័យក្មេង ចាន់ សុបញ្ញា ឈ្នះពានរង្វាន់នៅក្នុងកម្មវិធី X Factor Cambodia រដូវកាលដំបូងមក ប្រជាប្រិយភាពរបស់ប្អូនកាន់តែកើនឡើងខ្លាំង រីឯសមត្ថភាពវិញមហាជនជាច្រើនក៏ទទួលស្គាល់ខ្លាំងដែរ។
យ៉ាងណាមិញពេលនេះ បញ្ញា បានធ្វើឲ្យហ្វេនៗជាច្រើនភ្ញាក់ផ្អើល ក្រោយពេលដែលប្អូនបានចេញបទចម្រៀងមួយបទដែលមានចំណងជាជើងថា «ស្រលាញ់អ្នកណាក៏គេមានសង្សារ» ដែលជាបទដំបូងក្នុងផលិតកម្មរស្មីហង្សមាស កំពុងតែទាក់ចិត្តមិត្តៗយុវវ័យ ព្រោះបទនេះពិរោះខ្លាំង និងមានអត្ថន័យចាក់ដោតខ្លាំងទៀតផង។
តាមរយៈបទចម្រៀងថ្មីនេះផងដែរ គ្រាន់តែចេញមកភ្លាម ក៏ផ្ទុះការសរសើរ និងនាំគ្នាចែករំលែងពេញបណ្ដាញសង្គមទៀតផង៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី