កំសត់ចាក់ដោតខ្លាំងណាស់ បទចម្រៀង «ទឹកភ្នែកសំរាម»! ស្តាប់ហើយស្ទើរតែទប់ទឹកភ្នែកមិនជាប់? (មានវីដេអូ)

វិឌីអូចម្រៀង “ទឹកភ្នែកសំរាម” ដែលរៀបរាប់រឿងប្តីផិតប្រពន្ធនិងកូនបីដ៏កំសត់ចេញជាផ្លូវការហើយ កាលពីរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩នេះ ច្រៀងដោយអ្នកស្រី ទ្រី ដាណា ធ្វើឱ្យអ្នកគាំទ្រនិងទស្សនិកជនពេញចិត្តនឹងបទនេះ។

បទចម្រៀងថ្មីមានចំណងជើងថា “ទឹកភ្នែកសំរាម” ស្មានតែច្រៀងរៀបរាប់ពីបញ្ហាសំរាម ប៉ុន្តែដល់ពេលស្តាប់ទៅអត្ថន័យបែរជាកំសត់ចាក់ដោតយ៉ាងខ្លាំងចំពោះប្រុសៗផិតក្បត់ប្រពន្ធ។បទចម្រៀងនេះ ត្រូវបានបង្ហោះលើបណ្តាញសង្គមFacebook ដែលធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ជាខ្លាំងព្រោះអត្ថន័យរៀបរាប់ពីជីវិតបែកបាក់គ្រួសារ ដោយស្វាមីបែរជាមានស្រីថ្មីចោលប្រពន្ធនិងកូន ។ “ទឹកភ្នែកសំរាម” មិនមែនរៀបរាប់ពី សំរាម ឡើយបែរជាមានអត្ថន័យជ្រាលជ្រៅចំពោះស្រ្តីម្នាក់ត្រូវប្តីបោះបង់ ប៉ុន្តែមិនចុះចាញ់នឹងជីវិតតស៊ូរស់ចិញ្ចឹមកូនបីនាក់។

បទនេះត្រូវបានមហាជនចូលស្តាប់បានជាច្រើន រហូតដល់រាប់ម៉ឺននាក់គិតមកពេលនេះ ខណៈបទនេះជា Original Song ថ្មីមួយរបស់ អ្នកស្រី ទ្រី ដាណា អគ្គនាយិកា ក្រុមហ៊ុនដាណាទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី ។ បទនេះមិនមែនត្រឹមតែជាបទអ្នកស្រីច្រៀងជាលើកទី១ឡើយ ការពិតអ្នកស្រីមានទេពកោសល្យនៃវិស័យច្រៀងនេះ ដោយតែងតែមានបទចម្រៀងច្រៀងសម្រាប់ខ្លួនជាច្រើនបទហើយអ្នកស្រីក៏យកបទចាស់ៗច្រៀងឡើងវិញផងដែរ។

អ្នកស្រី ទ្រី ដាណា បានប្រាប់ឱ្យដឹងថា “ទឹកភ្នែកសំរាម” នេះបាននិពន្ធរួមគ្នាដោយអ្នកនិពន្ធពូកែៗសម្រាប់អ្នកស្រីច្រៀង ក្នុងការលើកស្ទួយបទចម្រៀង Original Song ។ បទនេះធ្វើឡើងដើម្បីដាស់តឿនដល់ស្វាមីទាំងអស់ត្រូវគិតពីគ្រួសារកុំឱ្យបែកបាក ហើយក៏បង្រៀនមនុស្សស្រីកុំឱ្យចុះចាញ់ត្រូវតស៊ូទៅមុខទៀត។ អ្នកស្រីក៏សូមអគុណដល់អ្នកគាំំទ្ររបស់អ្នកស្រី ហើយជាពិសេសសមាជិកនារីៗរបស់អ្នកស្រីដែលសព្វថ្ងៃមានរហូតជិត៧ម៉ឺននាក់ដែលស្រលាញ់និងគាំទ្រអ្នកស្រីមិនថា ទាំងវិស័យរកស៊ីនិងវិស័យសិល្បៈ៕