ពីមួយថ្ងៃទៅមួយថ្ងៃតារាសម្ដែងថៃប្រុសល្បីឈ្មោះលោក Nadech Kugimiya កាន់តែទទួលបានប្រជាប្រិយភាពខ្ពស់ មិនថាក្នុងស្រុកឬក៏ក្រៅស្រុកនោះទេ តែងតែទាក់ទងលោកទៅថតស្ពតពាណិជ្ជកម្មជាញឹកញាប់។
ក្នុងនោះផងដែរ អ្វីដែលកាន់តែធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើល នៅចុងឆ្នាំ២០១៩នេះ មានប្រភពមួយបានបង្ហើបថា Nadech បានកើនឡើងតម្លៃខ្លួនរហូតដល់ ២០មឺុនបាតក្នុងមួយភាគ ដែលស្មើ៦០០០ ជិត ៧០០០ ដុល្លារសហរដ្ឋអាមេរិកឯណោះ ដែលនេះជាតម្លៃមួយដែលថ្លៃដាច់កំពូលតារាប្រុសល្បីៗដូចជា James Jirayu , Mario , Boy Pakorn , Weir Sukollawat និង Mark Prin ផងដែរ។
ក្រោយពេលលឺដំណឹងនេះភ្លាម មហាជនជាច្រើនបាននាំគ្នាសរសើរ ពីភាពល្បីល្បាញរបស់តារាប្រុសរូបនេះ ព្រោះពេលនេះលោកក្លាយជាកំពូលតារាប្រុសដែលមានតម្លៃខ្លួនថ្លៃជាគេក្នុងចំណោមតារាប្រុសល្បីៗប្រចាំប្រទេសថៃ៕
អត្ថបទដោយ៖ស៊ីវលី