ទើបតែចេញបាន២ថ្ងៃរកចំណូលបានជាង១៥លានបាត ! ខ្សែភាគយន្តថ្មីរបស់លោក Sunny Suwanmethanont រឿង Happy Old Year

ប៉ុន្មានម៉ោងមុននេះខាងក្រុមហ៊ុន GDH បានផុសអបអរសាទររឿង Happy Old Year ដែលរកចំណូលបានរហូតដល់ ១៥.៧០ លានបាត (ប្រហែល ៥២០,០០០ ដុល្លារអាមេរិច) ក្រោយចាក់បញ្ចាំងបានរយៈពេលត្រឹមតែ២ថ្ងែ ។

តួឯកក្នុងខ្សែភាគយន្ត Happy Old Year ព្រមជាមួយអ្នកដឹកនាំរឿងលោក Ter Nawapol បានធ្វើ Road Show ចុះគ្រប់ទីតាំងចាប់ផ្តើមពីទីក្រុងបាងកកទៅ ដើម្បីជួបសំណេះសំណាលជាមួយហ្វេនៗដែលបានមកទស្សនារឿង Happy Old Year នេះ ។

អ្នកដែលទៅទស្សនារឿងនេះហើយក៏នាំគ្នាផុសពេញបណ្តាញសង្គមថា មើលបន្តើរយំបន្តើរ អ្នកខ្លះទៀតរត់ទៅបន្ទប់ទឹកយំពេលមើលរឿងចប់។

អត្ថបទដោយ ៖ Sunstar