ស្អាតខ្លាំងតែម្ដង! Vanda Margraf តារាស្រីកំពុងលេចធ្លោក្នុងរឿង IP Man4

ដូចដែលប្រិយមិត្ដ បានដឹងរួចមកហើយថាខ្សែភាពយន្ដរឿង IP Man4 វគ្គចុងក្រោយ របស់តារាសម្ដែង កុងហ្វូ ជើងចាស់ Donnie Yen (កុំកុំ) ទើបតែបានចាក់បញ្ចាំងផ្លូវការក្នុងរោងកុនកាលពីថ្មីៗ នៅតាមបណ្ដាប្រទេសនានា ជាពិសេសប្រទេស កម្ពុជា​ ផ្ទាល់តែម្ដង។ ខ្សែភាពយន្ដមួយនេះបានធ្វើឲ្យប្រិយមិត្តដែលជាអ្នកគាំទ្រ មានភាពជក់ចិត្តដិតអារម្មណ៍ជាខ្លាំងដោយហេតុថា បានបង្ហាញនូវឈុតឆាកវៃប្រហារជាមួយនឹងក្បាច់គុណចិន កុងហ្វូ និង ថៃជី របស់តួអង្គដែលមានវត្តមានក្នុងរឿងមួយនោះ។

ប៉ុន្ដែអ្វីដែលកាន់តែធ្វើឲ្យទស្សនិកជនកាន់តែចាប់អារម្មណ៍នោះគឺ វត្តមានរបស់តារាសម្ដែងស្រីវ័យក្មេង Vanda Margraf ដែលដើរតួជាកូនស្រីរបស់ប្រធានសមាគមចិន ថ្វីបើជាតារាចំណូលថ្មី ក៏ប៉ុន្ដែនាងពិតជាបានបញ្ចេញថ្វីដៃដ៏ប៉ិនប្រសប់ក្នុងការសម្ដែងបានយ៉ាងល្អរួមជាមួយនឹងសម្រស់ដ៏ស្រស់ស្អាតលេចធ្លោ។

After Footer (Active) - damrei Mr1 Zone2

គួររំលឹកផងដែរថា Vanda Margraf ជាតារាស្រីកូនកាត់ អាល្លឺម៉ង់ និងមានវ័យទើបតែ ១៦ ឆ្នាំ ប៉ុណ្ណោះ ប៉ុន្ដែសមត្ថភាពសម្ដែងរបស់នាងពិតជាមិនធម្មតាឡើយ។ ជាងនេះទៅទៀត ក៏មានមហាជនជាច្រើនបានរំពឹងថា នាងគឺជាតារាស្រីជំនាន់ក្រោយម្នាក់ដែលនឹងមានឈ្មោះល្បីល្បាញខ្លាំងនាពេលអនាគត៕

តោះមកមើលសម្រស់របស់តារាសម្ដែងស្រីវ័យក្មេងរូបនេះបន្ដិចមើល៖

អត្ថបទដោយ៖​ ​ស្រីពេជ្រ