លេងស្ដាយសក់តែប៉ុណ្ណេះ! Wang Yibo Trend ឡើងពេញបណ្ដាញសង្គម Weibo

ជាតារាសម្ដែងកំពុងមានឈ្មោះល្បី ចៀសមិនផុតឡើយពីក្រសែភ្នែកត្រូវមហាជន និងអ្នកគាំទ្រ បើទោះជាធ្វើអ្វីតែបន្ដិចក៏អាចក្លាយជាពត៌មានកក្រើកហើយក្លាយជាប្រធានបទក្ដៅគគុកមួយដែរ។ ជាក់ស្ដែង កាលពីម្សិលមិញកន្លងទៅនេះ ក្នុងកម្មវីធីប្រគល់ពានរង្វាន់ Tencent Video All Star Awards មានតារាសម្ដែងប្រុស ស្រី លំដាប់ A ជាច្រើនបានចូលរួម។

ហើយក្នុងនោះផងដែរ គេសង្កេតឃើញតារាប្រុសវ័យ ២២ ឆ្នាំកំពុងមានកេរ្ដិ៍ឈ្មោះបោះសំលេង Wang Yibo ក៏បានចូលរួមក្នុងព្រឹត្ដិការណ៍ដ៏ធំមួយនេះដែរ ហើយថែមទាំងបានលេងស្ដាយខ្លួនយ៉ាងឡូយជាមួយឈុតពណ៌ប្រផេះភ្លឺភ្លេកអមជាមួយម៉ូតសក់វែងបន្ដិច ដែលមើលទៅសង្ហារមិនធម្មតាតែម្ដង។

គ្រាន់តែតារាប្រុសរូបនេះបានបង្ហាញខ្លួនក្នុងកម្មវិធីនោះភ្លាម បានធ្វើឲ្យ Trend ពេញបណ្ដាញសង្គម Weibo លេខ ១ ហើយរូបភាពរបស់គេត្រូវបានអ្នកគាំទ្រជាច្រើនចែករំលែកតៗ គ្នា ក្នុងបណ្ដាញសង្គម Weibo , Instagram, Twitter និង Facebook ជាដើមដែលអមជាមួយពាក្យពេចន៍សរសើរថាស្ដាយសក់ឡូយខ្លាំង៕

តោះទៅមើលរូបភាពតារាប្រុសរូបនេះបន្ដិចមើល៖

អត្ថបទដោយ៖ ស្រីពេជ្រ