ជាការពិតណាស់ ទោះបីជាបច្ចុប្បន្ននេះ តារាសម្ដែងថៃស្រីល្បីឈ្មោះ Aum Patchrapa ទទួលបានជោគជ័យក្នុងវិស័យសិល្បៈក៏ពិតមែន តែបើយើងក្រឡេកទៅមើលពីអតីតកាលរបស់តារាស្រីរូបនេះវិញ នាងតែងតែបរាជ័យក្នុងរឿងស្នេហា ព្រមទាំងធ្លាប់ឆ្លងកាត់ទំនាក់ទំនងស្នេហាជាមួយបុរសៗជាច្រើនទៀត។
ក្នុងនោះផងដែរ ថ្វីត្បិតតែ Aum ជាមនុស្សស្រីម្នាក់ដែលបរាជ័យក្នុងរឿងស្នេហាច្រើនដងក៏ពិតមែន តែមហាជននិងអ្នកគាំទ្រជាច្រើននៅតែសរសើរនាង ព្រោះថាមិត្តប្រុសរបស់នាងទាំងអស់ បើមិនមែនជាតារាសម្ដែងល្បីឈ្មោះ និងមានសមត្ថភាព ក៏ជាត្រកូលជាមានមុខមានមាត់ខ្ពង់ខ្ពស់នៅក្នុងសង្គមថៃដែរ។
តែទោះបីជាយ៉ាងណាក៏ដោយ សព្វថ្ងៃនេះ Aum កំពុងតែមានទំនាក់ទំនងស្នេហាយ៉ាងជិតស្និតជាមួយនិងកម្លោះអភិជនម្នាក់ ហើយអ្នកគាំទ្រគ្រប់គ្នាក៏សង្ឃឹមថានេះជាស្នេហ៍ពិតចុងក្រោយរបស់នាងផងដែរ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី