បែកគ្នាភ្លាម! ចាំអង្កាល់ Zheng Shuang ប្រមូលរបស់របរដែលមិត្តប្រុសធ្លាប់ប្រើលក់ឡៃឡុងតែម្ដង

ក្រោយពីមានភាពរកាំរកូសជាច្រើនជាមួយមិត្តប្រុស ស្របពេលមានពាក្យចចាមអារ៉ាមឥតឈប់ឈរពីទំនាក់ទំនងប្រេះឆាគ្នា ទីបំផុតតារាស្រីចិនរាងតូចច្រលឹង Zheng Shuang ដែលមហាជនភាគច្រើនស្គាល់ថាជាតួឯកស្រីក្នុងរឿងភាគ O2O និងមិត្តប្រុសលោក Zhang Heng បានបញ្ចប់ទំនាក់ទំនងស្នេហាជាផ្លូវការហើយ។

មិនតែប៉ុណ្ណោះ អ្វីដែលគួរឲ្យភ្ងាក់ផ្អើលនោះគឺបែកគ្នាមិនទាន់បានប៉ុន្មានផងតារាស្រីរូបស្រស់នេះក៏ប្រមូលរបស់របរដែលមិត្តប្រុសរបស់ខ្លួនធ្លាប់បានប្រើប្រាស់ដូចជា កាតាបគូស្នេហ៍ អាវធំ អាវក្រៅ និងសម្លៀកបំពាក់ជាច្រើនទៀតដែលសុទ្ធតែជាម៉ាកល្បីដែលមានតម្លៃថ្លៃយកទៅលក់ឡៃឡុងក្នុងវេបសាយអនឡាញដែលមួួយក្នុងតម្លៃត្រឹមតែ ៣៣០ យ័ន (៤៧ ដុល្លារ) ប៉ុណ្ណោះ។

បន្ទាប់ពីបានឃើញបែបនេះ មហាជនជាច្រើនក៏បានបញ្ចេ្ចញមតិក្នុងបណ្ដាញសង្គមថា ទំនាក់ទំនងរបស់គូស្នេហ៍មួួយនេះគឺបញ្ចប់ដោយមើលមុខគ្នាមិនចំតែម្ដង ខណៈអ្នកគាំទ្ររបស់តារាស្រីរូបនេះក៏បាននិយាយលើកទឹកចិត្តដល់រូបនាងផងដែរ។

គួររំលឹកផងដែរថា គូស្នេហ៍មួួយគូនេះបែកគ្នាតាំងតែពីខែ តុលា មកម្ល៉េះ គ្រាន់តែពួកគេព្យាយាមគេចវេសមិនទទួលបទសម្ភាស៍៕

ប្រភព៖ jaynestars

អត្ថបទដោយ៖ ស្រីពេជ្រ