ទោះលែងមានជីវិតក៏នៅតែស្រលាញ់! មិត្តស្រីរបស់លោក Godfrey Gaoរៀបចំផ្ទះថ្មីរបស់នាងដូចនឹងផ្ទះក្ដីស្រមៃរបស់លោក

លោក Godfrey Gao និងមិត្តស្រីត្រូវបានគេចាត់ទុកជាគូស្នេហ៍អភ័ព្វមួយ ដោយហេតុថាមានស្នេហាស្មោះស្ម័គនឹងគ្នាតែបែរជាគ្មានវាសនាបានរួមរស់ជាមួយគ្នាបានយូរអង្វែងក្នុងឋានៈជាគូស្វាមីភរិយា ពីព្រោះតែលោក God FryGao បានទទួលមរណៈភាពដោយសារគាំងបេះដូងក្នុងកំឡុងពេលថតកម្មវីធី “Chase Me”។

នៅពេលដែលមានជីវិត លោក God freyGao ធ្លាប់បាននិយាយក្នុងបទសម្ភាសមួយថា ផ្ទះក្នុងក្ដីស្រមៃរបស់លោកជាផ្ទះដែលជណ្ដើរដ៏វែងនៅចំហៀងផ្ទះ មានផ្ទះបាយដ៏ធំទូលាយ បន្ទប់ទទួលភ្ងៀវ មានកន្លែងសម្រាប់ដុតភ្លើងពេលខែរងារ។
ស្រាប់តែកាលពីថ្មីៗ កន្លងទៅនេះ មិត្តស្រីរបស់លោក Bella Su បានបង្ហោះរូបផ្ទះថ្មីរបស់នាងដែលការតុបតែងទាំងអស់គឺដូចជាអ្វីដែលលោក God freyGao ធ្លាប់បាននិយាយ។

ក្រោយពីឃើញបែបនេះ មហាជនជាច្រើនពិតជាមានអារម្មណ៍អាណិតដល់រូបនេះជាខ្លាំង ដែលផ្ទះមួយនេះប្រហែលជាផ្ទះដែលពួកគេត្រៀមរួមរស់ជាមួយគ្នាបន្ទាប់ពីរៀបការ ប៉ុន្ដែលោក God freyGao បែរជាគ្មានសំណាងបានរស់នៅក្នុងផ្ទះក្ដីស្រមៃជាមួយមិត្តស្រីរបស់ខ្លួន។

គួររំលឹកផងដែរ ថាតារាសម្ដែងប្រុសចិន កាត់ កាណាដា រូបនេះត្រៀមនឹងសុំមិត្តស្រីរៀបការទៅហើយនៅថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០១៩ តែលោកបែរជាជួបរឿងអកុសលស្លាប់មុនមួយថ្ងៃពោលគឺថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០១៩៕

ប្រភព៖ jaynestars

អត្ថបទដោយ៖ ស្រីពេជ្រ