ផ្ទុះរឿងអាស្រូវលែងលះសារជាថ្មី! ក្រោយប្រទះឃើញ Angelababy ទៅដើរលេងតែពីរនាក់កូនដោយគ្មានលោក Huang XiaoMing ទៅជាមួយ

ដូចដែលប្រិយមិត្តបានដឹងរួចមកហើយថា គូស្វាមីភរិយាក្នុងពិភពសិល្បះដែលមានឥទ្ធិពលខ្លាំងនៅឯប្រទេសចិន Angelababy និង Haung XiaoMing តែងតែត្រូវបានមហាជនមានការសង្ស័យថាទំនាក់ទំនងអាពាហ៍ពិពាហ៍កំពុងប្រេះឆាដែលមិនអាចស្រោចស្រង់បានតាំងតែពីឆ្នាំមុនមកម្ល៉េះ។ ប៉ុន្ដែក្រោយពីតារាស្រីរូបស្រស់ Angelababy បានបង្ហោះសារអបអរឆ្លងឆ្លើយជាមួយលោក Haung XiaoMing នៅថ្ងៃខួបកំណើតរបស់លោករួចមក ក៏បានធ្វើឲ្យពត៌មានទំនាក់ទំនងប្រេះឆាបានស្ងាត់ទៅវិញ។

ស្រាប់កាលពីថ្មីៗ កន្លងទៅនេះ ពត៌មានទំនាក់ទំនងប្រេះឆារបស់គូស្វាមីភរិយាមួយគូនេះក៏ផ្ទុះឡើងវិញម្ដងទៀត ក្រោយពីមហាជនបានប្រទះឃើញ Angelababy នាំកូនប្រុសតូចរបស់ខ្លួនទៅដើរលេងនៅឯកោះ ហុកកៃដូ ប្រទេស ជប៉ុន ដោយគ្មានវត្តមានរបស់ស្វាមីលោក Huang XiaoMing ។ បន្ទាប់ពីឃើញបែបនេះ មហាជនជាច្រើនបានងឿយឆ្ងល់ថាទំនាក់ទំនងរបស់គូស្នេហ៍ដែលមានឥទ្ធិពលមួយគូនេះទៅជាយ៉ាងណាទៅហើយ បានជាសូម្បីតែពេលដើរលេងកម្សាន្ដជួបជុំគ្រួសារពេញលេញក៏គ្មាន។ យ៉ាងណាក្ដី បើទោះបីជាមានរឿងអាស្រូវលែងលះឥតឈប់ឈរតែអ្នកទាំងពីរនៅតែជ្រើសមិននិយាយ រឺបកស្រាយអ្វីទាំងអស់។

គួររំលឹកផងដែរថា Angelababy ក៏ធ្លាប់់បាននិយាយក្នុងបទសម្ភាសមួយថា នាង និងស្វាមីពិតជាមមាញឹកខ្លាំងនឹងការងាររៀងៗ ខ្លួនដែលក្នុងមួយឆ្នាំពួកគេមានពេលជួបគ្នាតែ ១០-១១ ថ្ងៃប៉ុណ្ណោះ៕

ប្រភព៖ jaynestars

អត្ថបទដោយ៖ ស្រីពេជ្រ