អាយុ១៩ឆ្នាំតែភាពល្បីល្បាញមិនចាញ់សិស្សច្បងទេ​! Jackson Yee តួអង្គឯកក្នុងរឿង Better Days ជាប់ក្នុង Forbes China Celebrity List

ទោះមានអាយុត្រឹម១៩ឆ្នាំក្តី ! ប្រិយមិត្តមិនចាំបាច់ភ្ញាក់ផ្អើលនោះទេពេលដែលដឹងថាលោក Jackson Yee ជាបុគ្គលល្បីជាងគេមួយរូបក្នុងចំណោមតារាចិនទូទាំងប្រទេស។

លោកបានជាប់ចំណាត់ថ្នាក់លេខ៨ក្នុង Forbes China Celebrity List ហើយមូលហេតុដែល Jackson មានការគាំទ្រខ្លាំងក៏ព្រោះតែលោកជាសមាជិកក្រុម TFBOYS ដែល debut តាំងពីឆ្នាំ២០១៤មកម្លេះ គ្រាន់តែរូបលោកតែម្នាក់ក៏មានអ្នកគាំទ្រជាង ៨០ លាននាក់ទៅហើយនៅលើបណ្តាញសង្គម Weibo ។

គួរបញ្ជាក់ផងដែរថា លោកបានចូលរួមសម្តែងខ្សែភាគយន្តភាគជាច្រើនរួមមាន Song of Pheonix និង Legend of Chusen ហើយថ្មីៗនេះលោកក៏ទើបតែចេញខ្សែភាគយន្តរឿង “Better Days” ដែលចាក់ផ្សាយនៅប្រទេសកម្ពុជាកាលពីចុងខែវិច្ចការ ។ Jackson Yee នឹងមានខ្សែភាគយន្តថ្មីមួយរឿងទៀតគឺរឿង “Forward Forever” ដែលនឹងមានការចូលរួមសម្តែងពីលោក Huang ZiTao ផងដែរ។

អត្ថបទដោយ ៖ Sunstar