អីយ៉ាស់ !​ ខ្សែភាគយន្តភាពរឿង Better Days នឹងយកមកផលិតសារជាថ្មីជារឿងភាគ រំពឹងថានឹងចាប់ផ្តើមថតឆ្នាំ២០២០នេះហើយ

រឿង Better Days ដែលចាក់ផ្សាយនៅប្រទេសចិនកាលពីខែតុលាឆ្នាំ២០១៩កន្លងទៅ បានទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់ហ្វេនៗរហូតរកចំណូលបានប្រហែល២០០លានដុល្លារអាមេរិច ។

SARFT បានប្រកាសផលិតរឿង Better Days សារជាថ្មីក្នុងទម្រង់ជាខ្សែភាពយន្តភាគវិញម្តង គេរំពឹងថានឹងថតរឿងនេះនៅឆ្នាំ២០២០ដោយសរុបរួមមានចំនួន២៤ភាគ ។

After Footer (Active) - damrei Mr1 Zone2

ទោះជារឿង Better Days ធ្លាប់ត្រូវបានលើកថ្ងៃចាក់ផ្សាយដោយសាររដ្ឋាភិបាល​ជាច្រើនលើកច្រើនសារក្តី តែក្រោយពីមានការពិគ្រោះបញ្ហា Bully ក្នុងសាលារៀន រដ្ឋាភិបាល​ក៏ប្រកាសគាំទ្រខ្សែភាគយន្តនេះឡើងវិញម្តងទៀតតាមរយៈការយករឿង Better Days មកថតជារឿងភាគសារជាថ្មីព្រោះគេជឿជាក់ថានឹងអាចកែបញ្ហានេះឲប្រសើរឡើង ។

អត្ថបទដោយ ៖ Sunstar