ផ្អែមល្ហែមណាស់! ឆ្លងឆ្នាំនេះ Ken និង Esther បណ្ដើរគ្នាទៅលេងសមុទ្រយ៉ាងរ៉ូមែនទិក!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយ ពីទំនាក់ទំនងរវាងតារាសម្ដែងថៃលោក Ken Phupoom និង​កញ្ញា Esther Supreeleeda ដែលអ្នកទាំងពីរបានស្រលាញ់គ្នាអស់រយៈពេលជាច្រើនឆ្នាំមកហើយ។

ក្នុងនោះផងដែរ នៅរដូវកាលបុណ្យចូលឆ្នាំសកលនេះ អ្នកទាំងពីរបានធ្វើឲ្យហ្វេនជាច្រើនចាប់អារម្មណ៍ ក្រោយពេលអ្នកទាំងពីរបានបង្ហោះរូបភាពផ្អែមល្ហែមជាមួយនិងគ្នាក្នុងដំណើរកំសាន្តនៅមាត់សមុទ្រ ជាច្រើនសន្លឹក​មើលទៅពិតជារ៉ូមែនទិចខ្លាំងណាស់។

After Footer (Active) - damrei Mr1 Zone2

គួរបញ្ជាក់ផងដែរថា ទោះបីជាគូស្នេហ៍មួយគូនេះ មិនបានធ្វើដំណើរកំសាន្តឆ្លងឆ្នាំសកលនៅក្រៅប្រទេសក៏ពិតមែន តែដំណើរកំសាន្តក្នុងស្រុកនៅមាត់សមុទ្រលើកនេះរបស់អ្នកទាំងពីរ ពិតជាផ្អែមល្ហែមខ្លាំងណាស់៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី