ជាការពិតណាស់ ការបាត់បង់សិល្បៈករជើងចាស់ដែលជាតារាកំប្លែងមានទេពកោសល្យមួយរូបគឺ នាយស្មាញ ពិតជាធ្វើឲ្យមហាជននិងមិត្តៗក្នុងសិល្បៈជាច្រើនសោកស្ដាយខ្លាំងណាស់។
យ៉ាងណាមិញពេលនេះកម្មវិធីបុណ្យសពរបស់លោក បានប្រព្រឹត្តចប់សព្វគ្រប់ហើយ តែឆ្លាតក្នុងឱកាសនោះលោក អ៊ឹម ជីវ៉ា តំណាងឲ្យសិល្បករកម្ពុជា បានទៅចូលរួមកម្មវិធីបុណ្យសពនិងបានបង្ហោះវីដេអូក្ដុកក្ដួលមួយដែលគ្រួសាររបស់ នាយស្មាញ រៀបរាប់អំពីដំណើររឿងក្នុងគ្រោះថ្នាក់ចរាចរណ៍នោះ។
ក្នុងនោះផងដែរ អ្វីដែលធ្វើឲ្យគ្រប់គ្នារន្ធត់ចិត្តគឺ សាច់ញាតិរបស់ នាយស្មាញ បានរៀបរាប់ថា តាមការពិតក្នុងគ្រោះថ្នាក់ចរាចរណ៍លោកមិនត្រូវស្លាប់នោះទេ តែត្រូវរថយន្តដែលបុកនោះ ថយមកកិនលោកវិញទើបស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុនោះតែម្ដង។
ក្រោយពេលលឺបែបនេះ មហាជនជាច្រើនបាននាំគ្នាបង្ហាញអារម្មណ៍សោកស្ដាយ និងរន្ធត់ចិត្តគ្រប់គ្នា ព្រោះមិននឹកស្មានថាតារាកំប្លែងរូបនេះ បែរជាមកជួបគ្រោះថ្នាក់ចរាចរណ៍យ៉ាងរន្ធត់បែបនេះនោះទេ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី