ភ្ញាក់ផ្អើល! សុខ សោម៉ាវត្តី និង លី វាហេទ បែរជាចាប់មុខរបរមួយនេះជាមួយគ្នាទៅវិញ!(មានរូបភាព)

ជាការពិតណាស់ មិនយូរទៀតនោះទេ តារាសម្ដែងស្រីសំបូរប្រជាប្រិយភាពអ្នកនាង សុខ សោម៉ាវត្តី និងលោក លី វាហេទ នឹងចូលរោងការជាមួយគ្នាហើយ ហើយរឿងនេះក៏កំពុងតែធ្វើឲ្យហ្វេនៗរំភើបចិត្ត និងទន្ទឹងរង់ចាំមើលគ្រប់គ្នាដែរ។

ក្នុងនោះផងដែរ មុនពេលចាប់ដៃគ្នាក្លាយជាប្ដីប្រពន្ធស្របច្បាស់ ថ្មីៗនេះគូស្នេហ៍មួយគូនេះ បានធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើល នៅពេលដែលគ្រប់គ្នាបានឃើញអ្នកនាង​ សុខ សោម៉ាវត្តី បង្ហោះរូបភាពជាច្រើនសន្លឹកនៅក្នុងកសិដ្ឋានឃ្មុំមួយកន្លែងជាមួយនិងលោក លី វាហេទ អមដោយទឹកមុខញញឹមប្រិមប្រិយថែមទៀតផង។

After Footer (Active) - damrei Mr1 Zone2

តាមប្រភពបានបញ្ជាក់ថា ពេលនេះអ្នកនាង សុខ សោម៉ាវត្តី​ និងលោក លី វាហេទ កំពុងតែមានរបររកសុីមួយជាមួយនិងគ្នាគឺរបរលក់ឃ្មុំនេះឯង ដែលនេះពិតជាធ្វើឲ្យហ្វេនៗជាច្រើនភ្ញាក់ផ្អើលខ្លាំងណាស់ ព្រោះកម្រឃើញតារាៗប្រកបមុខរបរបែបនេះណាស់៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី