1. B.O.Y
ក្រុមនេះនឹងមានសមាជិកពីរនាក់គឺ Song Yuvin និង Kim Kookheon ។ អ្នកទាំងពីរជាអតីតសមាជិក MYTEEN ហើយក៏ធ្លាប់ចូលប្រកួតក្នុងកម្មវិធី Produce 101 ដែរ ។ ក្រុម B.O.Y នឹងចេញ Mini Album ” Please One: You ” នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ខាងមុខនេះហើយ ។
2. DKB
Brave Entertainment បានប្រកាស Debut ក្រុមតារាចម្រៀងប្រុសដែលមានសមាជិកសរុប៩នាក់ តែគេពុំទាន់ដឹងថាក្រុមនេះនឹង Debut នៅខែណាទេ។
3. DUSTIN
ក្រុម DUSTIN មានសមាជិកសរុប៧នាក់ ហើយក្រុមនេះនឹង Debut នៅក្រោមផលិតកម្ម LPA Entertainment នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២០។
4. TOO
ហ្វេនៗដែលធ្លាប់តាមដានទស្សនាកម្មវិធី “World Klass” ប្រាកដជាស្គាល់ក្រុម TOO នេះហើយ ។ ក្រោយឆ្លងកាត់ការប្រកួតប្រជែង Final Line របស់ក្រុមនេះបានចេញមុខរួចរាល់ ដោយរួមមានសមាជិក១០នាក់ ។
5.C9 Girlz
C9 Entertainment បានប្រកាសនឹង Debut ក្រុមតារាចម្រៀងស្រីនេះនៅឆ្នាំ២០២០ តែឈ្មោះក្រុមនៅមិនទាន់បានសម្រេចនៅឡើយ ។ C9 Girlz គ្រាន់តែជាឈ្មោះបណ្តោះអាសន្តតែប៉ុណ្ណោះ ។
6.Vine Ent.
ក្រុមតារាចម្រៀងស្រីក្រុមនេះនឹងមានសមាជិក៥នាក់ តែ Vine Entertainment មិនទាន់ប្រកាសពីវត្តមានសមាជិកនិងឈ្មោះក្រុមនោះទេ តែប្រាកដហើយដែលក្រុមនេះនឹង Debut នៅដើមឆ្នាំ២០២០ ។
អត្ថបទដោយ ៖ Sunstar