ប្រិយមិត្តដែលនិយមតាមដានរឿងភាគហុងកុង ប្រហែលជាបានស្គាល់រួចមកហើយនូវតារាស្រីរូបស្រស់ Kate Tsui ដោយហេតុថានាងជាតារាស្រីហុងកុងដ៏មានប្រជាប្រិយភាពមួយរូប និងបានលេចមុខហើយបញ្ចេញថ្វីដៃក្នុងរឿងភាគហុងកុងល្បីៗ ជាច្រើន ជាពិសេសរឿង “អង្គរក្សទាំង ៤” តែម្ដង។
អ្វីដែលគួរឲ្យសោកស្ដាយនោះ គឺកាលពីពេលថ្មីៗ កន្លងទៅនេះ តារាស្រីវ័យ ៤០ រូបនេះ បាននិយាយក្នុងបទសម្ភាសមួយថា “ នាងសម្រចចិត្តលាឈប់ពីវិស័យសិល្បះហើយ ដោយហេតុថានាងមានអារម្មណ៍ថាហត់នឿយ និងហាក់បីដូចជាមានសម្ពាធជាខ្លាំងក្នុងវិស័យមួយនេះ។ នាងក៏បានបន្ថែមទៀតថា រាល់ពេលដែលនាងធ្វើការ នាងហាក់ដូចជាមិនមែនជាខ្លួនឯងអញ្ចឹងប្រៀបដូចជាពាក់របាំងមុខ។ មិនតែប៉ុណ្ណោះ នាងត្រូវចំណាយពេល ២ ម៉ោងជារៀងរាល់ថ្ងៃដើម្បីតុបតែងខ្លួនឲ្យបានស្អាត បើរូបសម្រស់របស់នាងបញ្ហា រឺមុខកើតមុន នាងពិតជាពិបាកចិត្តយ៉ាងខ្លាំង។ ដូច្នេះហើយនាងក៏សម្រេចចិត្តលាឈប់ពីជីវិតអ្នកសិល្បះដើម្បីទៅសិក្សា និងរស់នៅឯបរទេសវិញ”។
គួររំលឹកផងដែរថា តារាស្រីរូបនេះចូលប្រឡូកក្នុងវិស័យសិល្បះចាប់តាំងពីឆ្នាំ ២០០៤ មកម្ល៉េះ ហើយកុងត្រារបស់នាងជាមួួយនឹងស្ថានីយទូរទស្សន៍បុស្ដិ៍ TVB គឺបានចប់តាំងពីឆ្នាំ ២០១៥ ដែលជាហេតុធ្វើឲ្យនាងបាត់មុខពីវិស័យរឿងភាគហុងកុងអស់មួយរយៈធំ៕
ប្រភព៖ DramaPanda
អត្ថបទដោយ៖ ស្រីពេជ្រ