Lisa Blackpink បានមកលេងប្រទេសថៃកំឡុងពេលឆ្លងឆ្នាំថ្មីនេះ ហើយនាងក៏បានបំពេញក្តីស្រម៉ៃរបស់ Mali ដែលតែងតែចង់ជួបនាង ។
Mali តាមដាន Lisa ហើយរៀនរាំតាម Blackpink យូរណាស់មកហើយតែមិនដែលមានឱកាសជួបនឹង Lisa ទាល់តែសោះ ។ រហូតមកដល់ដើមឆ្នាំ២០២០នេះ Lisa បានផុសរូបជាមួយ Mali
ហើយLisa បានសរសេរថា “សប្បាយចិត្តដែលបានជួប Mali ហើយនឹងផ្តល់ជាកម្លាំងចិត្តដល់ Mali ជានិច្ច ! ស៊ូៗ អរគុណម៉ាក់ Mali និងក្រុមគ្រួសារដែលតែងតែគាំទ្រ” ។
ខាងម៉ាក់ Mali ក៏បានយករូបនោះមកផុសក្នុង Instragram ហើយអរគុណដល់ Lisa និង ក្រុមគ្រួសារនាងដែលស្រឡាញ់ចូលចិត្ត Mali ហើយផ្តល់ឱកាសដ៏កម្រនេះដល់នាង ព្រោះមិនងាយទេដែលយើងនឹងជួប Idol បានសំណេះសំណាលហើយបានថតរូបជាមួយបែបនេះ ។
អត្ថបទដោយ ៖ Sunstar