សង្ហារស្រាប់ទៅហើយ! មានអីធ្វើស្ដាយសក់បែបនេះទៀតសម្រស់ Kim Woobin កាន់តែលេចធ្លោ

ក្រោយពីតស៊ូជាមួយនឹងជំងឺមហារីកបំពង់កអស់រយៈពេលជិត ៣ ឆ្នាំ តារាសម្ដែងប្រុសសង្ហារកម្ពស់ខ្ពស់ស្រឡះ Kim Woobin ទើបតែបង្ហាញមុខជាសាធារណៈក្នុងជំនួបអ្នកគាំទ្ររបស់លោកដែលមានឈ្មោះថា “Thank You” កាលពីថ្ងៃទី ០៨ ខែ ធ្នូ ឆ្នាំ ​២០១៩ កន្លងទៅនេះ។ មិនតែប៉ុណ្ណោះ តារាប្រុសរូបនេះក៏ត្រៀមត្រលប់មកវិញជាមួយនឹងរឿងភាគដ៏ថ្មីស្រឡាងសម្រាប់បុស្ដិ៍ទូរទស្សន៍ MBC ដែលមានឈ្មោះថា “Humanimal”។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺស្រាប់តែពេលថ្មីៗ នេះ ផលិតកម្មរបស់តារាប្រុស Kim WooBin បានចែករំលែកនូវរូបភាពជាច្រើនសន្លឹករបស់តារាប្រុសរូបនេះ ដែលក្នុងនោះបានបង្ហាញឲ្យឃើញនូវសក់ដ៏វែងត្រឹមស្មាខ្មៅរលោង អមជាមួយនឹងមុខដ៏ស្រស់សង្ហារធ្វើឲ្យសម្រស់របស់ Kim WooBin កាន់តែមានភាពលេចធ្លោមួយកម្រិតទៀត។

After Footer (Active) - damrei Mr1 Zone2

ក្រោយពីរូបភាពនេះ បានបង្ហោះចេញជាផ្លូវការធ្វើឲ្យអ្នកគាំទ្ររបស់តារាប្រុសរូបសង្ហារ Kim WooBin បញ្ចេញមតិជាហូរហែរ និងអត់ទ្រាំមិនសរសើរមិនបានតែម្ដង៕

តោះទៅមើលរូបភាពបន្ដិចមើល៖

ប្រភព៖ soompi

អត្ថបទដោយ៖ ស្រីពេជ្រ