គ្រាន់តែធ្វើបែបនេះដាក់ Zhao Liying ភ្លាម! Wang Yibo ត្រូវអ្នកគាំទ្រសរសើរមិនដាច់ពីមាត់តែម្ដង

ដូចដែលប្រិយមិត្ត បានជ្រាបរួចមកហើយថា តារាស្រីជួរមុខលំដាប់​ A របស់ប្រទេសចិន  Zhao LiYing នឹងត្រៀមខ្លួនត្រលប់មកវិញជាមួយរឿងភាគដ៏ថ្មីស្រឡាងដែលមានចំណងជើងថា “Legend of Fei” ហើយរឿងភាគមួយនេះ រូបនាងនឹងត្រូវចាប់គូជាមួយតារាសម្ដែងប្រុសវ័យក្មេងកំពុងមានប្រជាប្រិយភាព Wang Yibo។

អ្វីដែលគួរឲ្យចាប់អារម្មណ៍គឺ តារាស្រី-ប្រុស ទាំងពីរនេះ សុទ្ធតែមានវត្តមានចូលរួមក្នុងកម្មវិធីទទួលពានរង្វាន់ប្រចាំឆ្នាំ Tencent Video  All Star Award កាលពីថ្ងៃទី ២៨​ ខែ ធ្នូ ឆ្នាំ ២០១៩ កន្លងទៅកាលពីថ្មីៗ នេះ។ ជាងនេះទៅទៀត Zhao LiYing និង Wang Yibo សុទ្ធតែបានឈ្នះនូវពានរង្វាន់ធំប្រចាំឆ្នាំ “2019 Tencent Video VIP Stars” ក្នុងចំណោមពានធំទាំង ៦ ដែលពាន ៤ ផ្សេងទៀតបានទៅលើតារាសម្ដែងស្រី ប្រុស ដែលមានកេរ្ដិ៍ឈ្មោះល្បីដូចជា YangMi, Dilraba Dilmurat , XiaoZhan និង YangYang ដែលនេះជាឱកាសដំបូងដែលពួកគេទាំងពីរបានឈរនូវលើឆាកទទួលពានរង្វាន់រួមគ្នា មុននឹងរឿងថ្មី “Legend of Fei” ចាក់បញ្ចាំងជាផ្លូវការ។

After Footer (Active) - damrei Mr1 Zone2

កំឡុងពេលដែលឡើងទទួលពានរង្វាន់អ្នកគាំទ្រជាច្រើនសង្កេតឃើញតារាប្រុសវ័យក្មេង Wang Yibo ហាក់ដូចជានូវស្ទាក់ស្ទើរ និងងាកមើលទៅក្រោយរហូត។ ជាការពិតទៅ គឺរូបគេនៅរង់ចាំដៃគូសម្ដែង Zhao LiYing ដែលជារាមច្បងរបស់ខ្លួន ដោយហេតុតែតារាស្រីរូបស្រស់ Zhao LiYing ស្លៀករ៉ូបវែងអូសដី អមជាមួយស្បែកជើងកែងចោទទើបធ្វើឲ្យរូបនាងពិបាកក្នុងការដើរ។

មិនតែប៉ុណ្ណោះ តារាប្រុសវ័យក្មេងរូបនេះក៏បានហុចដៃដើម្បីផ្ដល់ជំនួយដល់តារាស្រីរូបស្រស់ Zhao LiYing ក្នុងការឡើងជណ្ដើរផងដែរ តែដោយស្ថានភាពមិនអំណោយផលទើបតារាស្រីរូបនេះជ្រើសកាន់រ៉ូបរបស់ខ្លួនដោយសារតែវែងអូសដីពេក បើទោះជាបែបនេះក្ដីក៏តារាប្រុសរូបនេះនៅតែរង់ចាំរហូតដល់តារាស្រីរាមច្បងឡើងដល់លើឆាកដោយសុវត្ថិភាព។

ក្រោយពីបានឃើញនូវទង្វើបែបនេះ អ្នកគាំទ្ររបស់តារាប្រុស ស្រី ទាំងពីររូបនេះ បានបញ្ចេញមតិជាច្រើនក្នុងបណ្ដាញសង្គម​ Weibo  សរសើរដល់ Wang Yibo ថាពិតជាតារាសម្ដែងដែលមានទឹកចិត្ត និងចេះគោរពដល់រៀមច្បង៕

ប្រភព៖ 38jiejie

អត្ថបទដោយ៖​ ស្រីពេជ្រ