ហេងៗចុងឆ្នាំ! តារាចម្រៀងថៃរូបនេះទិញឆ្នោតលេងៗសោះ ឈ្នះរង្វាន់ជាង ១០,០០០បាត !

កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩កន្លងទៅ តារាចម្រៀងថៃឈ្មោះ God Jakrapun បានឈ្នះរង្វាន់១០,០០០បាត ក្រោយទិញឆ្នោត២០សន្លឹករំពឹងថានឹងឈ្នះរង្វាន់១២០លានបាត ។

ក្រោយប្រកាសលទ្ធផលអស់១៥សន្លឹកលោកអស់មានឈ្នះរង្វាន់ណាមួយសោះ ស្រាប់តែ៥សន្លឹកចុងក្រោយត្រូវរង្វាន់១០,០០០បាត ! គួរបញ្ជាក់ផងដែរថា គ្រាន់តែទិញឆ្នោតលោកចំណាយអស់៥០០០បាតទៅហើយ អញ្ចឹងចំណេញតែពាក់កណ្តាលទេសម្រាប់រង្វាន់១០,០០០បាតនោះ ។

អត្ថបទដោយ ៖ Sunstar