សាហាវណាស់ ! តារាប្រុសរូបនេះត្រូវអ្នកដឹកជញ្ជូនលួច Macbook Air ក្រុមហ៊ុនជួយមិនបាន ក្រោយប្តឹងប៉ូលីសទើបមានដំណោះស្រាយ

លោក Tor Saksit បានប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុនដឹកជញ្ជូនមួយដើម្បីផ្ញើរ Macbook Air របស់លោកពីទីតាំងមួយទៅទីតាំងមួយទៀត តែស្រាប់តែតេទៅអ្នកដឹកជញ្ជូនមិនចូល។ ខាងក្រុមហ៊ុនក៏មិនអាចទាក់ទងទៅអ្នកដឹកជញ្ជូនដូចគ្នា ទើបណែនាំឲលោក Tor Saksit ប្តឹងប៉ូលីសតែម្តងទៅ ។

ប៉ុន្មានថ្ងៃក្រោយមកលោកបានផុសក្នុង Instagram ថាលោកបានរកឃើញអ្នកដឹកជញ្ជូនដែលលួច laptop របស់លោកហើយ តែលោកមិនបានប្តឹងផ្តល់រករឿងនោះទេព្រោះឃើញអ្នកដឹកជញ្ជូនចេះទទួលស្គាល់កំហុសទៅហើយ ។

After Footer (Active) - damrei Mr1 Zone2

លោកបានបន្ថែមទៀតថា មិនថាយើងប្រើប្រាស់សេវាកម្មពីក្រុមហ៊ុនណាទេ ចុងក្រោយអតិថិជនមិនគួរជឿទុកចិត្តលើសេវាកម្មទាំងស្រុងនោះទេ ត្រូវចេះប្រយ៉ាត់ប្រយែងដោយខ្លួនឯងទើបប្រសើរ។

អត្ថបទដោយ ៖ Sunstar