ពិតណាស់ពេលនេះតារាសម្ដែងថៃស្រីអ្នកនាង Noey Chotika កំពុងតែពរពោះកូននៅក្នុងផ្ទៃ ខណៈពេលនេះក្បាលពោះរបស់អ្នកនាងក៏កាន់តែរីកធំឡើងៗផងដែរ។
យ៉ាងណាមិញថ្មីៗនេះអ្នកនាង បានធ្វើឲ្យមហាជននិងអ្នកគាំទ្រជាច្រើន ចាប់អារម្មណ៍ខ្លាំងថែមទៀត នៅពេលដែលអ្នកនាងបង្ហោះរូបភាពជាមួយនិងឈុតហែងទឹក ដោយបញ្ចេញរាងនិងសាច់ក្បាលរបស់របស់ខ្លួន មើលទៅពិតជាស្រស់សុិចសីុខ្លាំងណាស់។
តាមរយៈរូបភាពនោះផងដែរ អ្នកគាំទ្រជាច្រើនបាននាំគ្នាកោតសរសើរដល់ការថែរក្សាសម្រស់របស់តារាស្រីរូបនេះ ទោះបីជាកំពុងតែពរពោះកូននៅក្នុងផ្ទៃក៏មើលទៅស្រស់ស្អាតខ្លាំងដែរ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី