ផ្អែមល្ហែមណាស់! Mew សុទ្ធតែនិយាយបែបនេះដាក់គូដណ្ដឹងទៀតនៅក្នុងឆ្នាំថ្មីនេះ!

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា ក្រោយពេលដែលតារាសម្ដែងថៃស្រីកញ្ញា Mew Nittha ភ្ជាប់ពាក្យជាមួយនិងអនាគតស្វាមីមក អ្នកទាំងពីរកាន់តែបង្ហាញភាពផ្អែមល្ហែមជាមួយនិងគ្នា ធ្វើឲ្យហ្វេនៗជាច្រើនកើតចិត្តច្រណែនខ្លាំងណាស់។

ជាក់ស្ដែងកាលពីពេលថ្មីៗនេះ Mew បានបង្ហោះរូបភាព១សន្លឹកជាមួយនិងគូដណ្ដឹងរបស់នាង និងថែមសរសេរសាររៀបរាប់ដែលមានន័យយ៉ាងដូចច្នេះថា «ថ្ងៃចុងក្រោយរបស់ពួកយើងនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ទទួលបានស្វាមីជាកាដូឆ្នាំថ្មី @saint_tk»។

ក្រោយពេលលឺបែបនេះ ហ្វេនជាច្រើនបាននាំគ្នាបង្ហាញអារម្មណ៍រំភើប ព្រោះឃើញ Mew បានហៅគូដណ្ដឹងរបស់នាងសុទ្ធតែស្វាមីទៀតផង៕

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ៖ស៊ីវលី