ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយថា Fan Bing Bing គឺជាតារាស្រីលំដាប់ A ដ៏ល្បីមួយរូបរបស់ប្រទេសចិន បើទោះបីជាមានតារាស្រីលំដាប់ A ជាច្រើន និងតារាស្រីក្មេងៗ ជំនាន់ក្រោយទើបនឹងរះ ក៏ Fan Bing Bing នៅតែត្រូវបានគេចាត់ទុកថាជារាជនីសម្រស់របស់ប្រទេសចិន។
ប៉ុន្ដែបន្ទាប់ពីមានរឿងអាស្រូវឥតឈប់ឈរចាប់តាំងពីឆ្នាំ ២០១៨ ទាក់ទងនឹងពន្ធជាមួយរាជរដ្ឋាភិបាលចិនមក គេសង្កេតឃើញតារាស្រីវ័យ ៣៨ ឆ្នាំរូបនេះ បានបញ្ឈប់សកម្មភាពក្នុងវិស័យសិល្បះអស់មួយរយៈ។
ហើយកាលពីថ្មីៗ កន្លងនេះក៏ទើបតែឃើញតារាស្រីរូបនេះ បានចាប់ផ្ដើមលេចមុខសារជាថ្មីក្នុងវិថីសិល្បះដោយចាប់ផ្ដើមថតខ្សែភាពយន្ដឡើងវិញជាបន្ដបន្ទាប់។ រឿងដែលគួរឲ្យភ្ងាក់ផ្អើលនោះគឺនៅពេលដែលចាប់ផ្ដើមចោះជំហានឈានចូលក្នុងវិស័យសិល្បះវិញ តារាស្រីរូបនេះមិនត្រឹមតែមានអាជីពជាតារាសម្ដែងនោះទេ នាងថែមទាំងបានបង្កើត និងលក់ផលិតផលម៉ាសបិទមុខរបស់ខ្លួនតាមរយៈអនឡាញ និង live លក់ខ្លួនឯងផ្ទាល់តែម្ដង។
អ្វីដែលពិសេសនោះគឺការ live លក់បានត្រឹមរយៈពេល ៤ នាទី តារាស្រីរូបនេះអាចលក់ផលិតផលរបស់ខ្លួនបានយ៉ាងច្រើនសន្ធឹកដែលសរុបជាទឹកប្រាក់ប្រមាណ ២០ លានយ័ន ( ២.៨ លានដុល្លារ)៕
ប្រភព៖ jaynestars
អត្ថបទដោយ៖ ស្រីពេជ្រ