ប្រិយមិត្តនៅចាំខ្សែភាពយន្ត Bad Genius ដែលចាក់ផ្សាយកាលពីឆ្នាំ២០១៧បានដែរឬទេ ?
ខ្សែភាពយន្តរឿងនេះបានរកចំណូលបានជាង ១៣៤៧ លានបាត (ប្រហែល 44លានដុល្លារអាមេរិច)។ ដោយរកបានចំណូលលើសពីការរំពឹងទុក Bad Genius ក៏បានក្លាយជាខ្សែភាពយន្តដែលរកចំណូលបានច្រើនជាងគេលំដាប់ទី៦ក្នុង Comscore (Worldwide Box Office) ។
ដើមឆ្នាំ២០២០នេះ ខាង GDH បានប្រកាសនឹងចាក់ផ្សាយខ្សែភាពយន្តភាគ Bad Genius នៅខែកក្កដា ឆ្នាំ២០២០ខាងមុខនេះ ។ អ្វីដែលពិសេសនោះគឺខ្សែភាពយន្តភាគរឿងនេះនឹងចាក់ផ្សាយស្របពេលជាមួយប្រទេសចិន ដើម្បីឲទស្សនិកជនបានទស្សនាពីរប្រទេសព្រមគ្នាតែម្តង ។
អត្ថបទដោយ ៖ Sunstar