អញ្ចឹងសោះ! ការពិតរូបភាពដែលគេសង្ស័យថាគូដណ្ដឹងតារាស្រី Gypsy ជាជាងផ្សារដែកនិងជួសជុលផ្ទះនោះដឹងច្បាស់ហើយ!

ជារឿងមួយដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់ ដែលមួយរយៈពេលចុងក្រោយនេះ គេសង្កេតឃើញតារាសម្ដែងថៃស្រី Gypsy បានបង្ហោះរូបភាពបង្ហាញពីសកម្មភាពគូដណ្ដឹងនាង កំពុងតែផ្សារដែក កាត់ដែក ជួសជុលផ្ទះ​ និងលាបថ្នាំពណ៌ផ្សេងៗជាច្រើន ដែលមើលទៅលោកដូចជាជាងសំណង់អញ្ចឹង។

តែយ៉ាងណាមិញស្រាប់តែពេលនេះ គ្រប់គ្នាក៏បានដឹងការពិតក្រោយពេលដែលអ្នកទាំងពីរបានបើកសម្ពោធហាងកាហ្វេជាផ្លូវការមួយមានឈ្មោះថា «Solos Cafe» ដែលហាងកាហ្វេមួយនេះគឺជាការរៀបចំ តុបតែងនិងសាងសងឡើងដោយគូដណ្ដឹងតារាស្រីរូបនេះផ្ទាល់តែម្ដង។

After Footer (Active) - damrei Mr1 Zone2

ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនរបស់តារាស្រីរូបនេះ បាននាំគ្នាសរសើរដ៏គូដណ្ដឹងនាង ដែលមានសមត្ថភាពអាចធ្វើនិងរៀបចំហាងកាហ្វេផ្ទាល់ខ្លួនបានយ៉ាងជំនាញបែបនេះទៀត៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី