ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា ក្រោយពេលដែលលោក នី រតនា រៀបការកសារគ្រួសារជាមួយនិងភរិយាលោកមក យើងសង្កេតឃើញអ្នកទាំងពីរកាន់តែមានសុភមង្គល អ្វីដែលពិសេសនោះពេលនេះអ្នកទាំងពីរកំពុងតែមានចំណងដៃកូននៅក្នុងផ្ទៃថែមទៀតផង។
យ៉ាងណាមិញថ្មីៗនេះ ភរិយារបស់តារាចម្រៀងប្រុសរូបនេះ បានធ្វើឲ្យហ្វេនៗជាច្រើននាំគ្នាច្រណែន ក្រោយពេលដែលគ្រប់គ្នាបានឃើញអ្នកនាងទិញកាដូជាខ្សែដៃដ៏ស្រស់ស្អាតមួយជូនស្វាមី និងថែមទាំងមានឈ្មោះលោក នី រតនា នៅលើនោះថែមទៀតផង។
គួរបញ្ជាក់ផងដែរថា នេះគឺជាលើកទី១ហើយ ដែលឃើញភរិយាលោក នី រតនា ជូនកាដូជាគ្រឿងអលង្កាដ៏ស្រស់ស្អាតបែបនេះដល់លោក ពិតជាធ្វើឲ្យហ្វេនៗជាច្រើនរំភើបចិត្តជំនួសលោក នី រតនា ពិតមែន៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី