ជាការពិតណាស់ ទោះបីជាមានពាក្យមិនល្អមួយចំនួននៅតែលេចលឺចំពោះរឿងមានផ្ទៃពោះរបស់តារាចម្រៀង ពេជ្រ សូលីកា និងគូដណ្ដឹងក៏ពិតមែន តែបើយើងក្រឡេកទៅមើលអ្នកទាំងពីរវិញនៅតែមានភាពផ្អែមល្ហែមជាមួយនិងគ្នាខ្លាំងដដែល។
ជាក់ស្ដែងមួយរយៈពេលក្រោយតារាចម្រៀងស្រីរូបនេះ មានផ្ទៃពោះ គេសង្កេតឃើញថាគូដណ្ដឹងរបស់នាងបានព្យាយាមតាមមើលថា និងផ្ដល់ភាពកក់ក្ដៅឲ្យ មើលគ្រប់សកម្មភាពទាំងអស់ពិតជាផ្អែមល្ហែមនិងមានសុភមង្គលខ្លាំងណាស់។
ក្រោយពេលឃើញបែបនេះ ក៏មានបណ្ដាហ្វេនៗជាច្រើនបាននាំគ្នាបង្ហាញអារម្មណ៍រំភើប និងជូនពរឲ្យអ្នកទាំងពីរផ្អែមល្ហែមនិងគ្នាខ្លាំងបែបនេះរហូត និងឆាប់ទទួលបានសមាជិកកូននៅក្នុងផ្ទៃទៀតផង៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី