សង្ហាខ្លាំងណាស់! ក្រោយជីវិត Single តារាថៃ Peach Pachara លេងខ្លួនប្លែកខ្លាំងណាស់!

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា ពេលនេះតារាថៃប្រុសរូបសង្ហាលោក Peach Pachara កំពុងតែប្រើជីវិត Single របស់ខ្លួនដោយភាពរឹងមាំ ហើយពេលនេះលោកក៏មិនទាន់បើកបេះដូងទទួលយកថ្មីដែរ។

យ៉ាងណាមិញ ក្រោយពេលបែកបាក់ស្នេហាមក មហាជនគ្រប់គ្នាបានសង្កេតឃើញតារាប្រុសរូបនេះ បានផ្លាស់ប្ដូរស្ទាយ៍រៀបចំខ្លួនយ៉ាងប្លែក ដែលពេលនេះលោកបានពុកចង្កាតិចៗ និងម៉ូតសក់បែបយុវវ័យសម័យថ្មី មើលទៅពិតជាសង្ហាខ្លាំងណាស់ នារីៗណាឃើញហើយក៏លង់ស្រលាញ់គ្រប់គ្នាដែរ។

គួរបញ្ជាក់ផងដែរថា ទោះបីជាពេលនេះលោក Peach Pachara ប្រើជីវិតរស់នៅម្នាក់ឯងយ៉ាងរឹងមាំក៏ដោយ តែលោកនៅតែទទួលបានកម្លាំងចិត្តពីអ្នកគាំទ្រជាច្រើនដដែល៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ៖ស៊ីវលី