ប្លែកទៀតហើយ! សម្ដែងរឿងភាគថ្មីលើកនេះ YangMi នឹងត្រៀមដើរតួជាទេពមច្ឆា

ជាតារាស្រីចិនដែលមានប្រជាប្រិយភាព និងមានថ្វីដៃសម្ដែងដ៏រស់រវើក YangMi ត្រូវបានគេចាត់ទុកជាតារាស្រីដែលមានឥទ្ធិពលម្នាក់ក្នុងវិស័យសិល្បះ។ មិនតែប៉ុណ្ណោះ តារាស្រីរូបនេះក៏មានរឿងភាគសម្ដែងជាហូរហែរឥតដាច់ជាហេតុធ្វើឲ្យកេរ្ដិ៍ឈញ្មោះតារាស្រីរូបនេះនៅតែមានភាពរឹងមាំ។

យោងតាមប្រភពពត៌មាន jaynestars កាលពីថ្មីៗ កន្លងទៅនេះ បានប្រាប់ឲ្យដឹងថាតារាសម្ដែងស្រីចិនវ័យ ៣៣ ឆ្នាំ រូបនេះនឹងត្រៀមខ្លួនត្រលប់មកសម្ដែងរឿងភាគបុរាណដែលមានចំណងជើងថា Novoland: Pearl Eclipse <九州·斛珠夫人> ដែលដកស្រង់ចេញពីសៀវភៅប្រលោមលោកដ៏ល្បី និងលក់ដាច់មួយក្នុងប្រទេសចិន។ អ្វីដែលពិសេសហើយប្លែកអារម្មណ៍ខុសពីរាល់ដងនោះគឺ នេះជាលើកដំបូងដែល YangMi នឹងសម្ដែងជាតួនាងទេពមច្ឆា។

After Footer (Active) - damrei Mr1 Zone2

រីឯតួឯកប្រុសដែលនឹងត្រូវចាប់ដៃគូសម្ដែងជាមួួយតារាស្រីនេះ ថ្វីបើមិនទាន់មានការបញ្ជាក់ជាផ្លូវការពីក្រុមអ្នកផលិតរឿងភាគមួយនេះក៏ប៉ុន្ដែប្រភពពត៌មានបានបង្ហើបប្រាប់ថាតារាសម្ដែងប្រុសដ៏ល្បីដូចជា៖ Hu Ge , Deng Lun , Huang Xiaoming  និង William Chan កំពុងតែត្រូវបានពិចារណាជ្រើសយកមកធ្វើជាតួឯកប្រុស។

គួររំលឹកផងដែរថា រឿងភាគមួយនេះរំពឹងថាអាចនឹងចាប់ផ្ដើមថតនៅដើមឆ្នាំនេះហើយ ចំណែកការចាក់ផ្សាយគឺក្នុងចន្លោះឆ្នាំ ២០២០ និង ២០២១៕

អ្នកគាំទ្រ YangMi កុំភ្លេចរង់ចាំមើលទាំងអស់គ្នាថាអ្នកណានឹងមានឱកាសសម្ដែងជាតួប្រុសក្នុងរឿងភាគមួយនេះ។

HuGe

DengLun

Huang XiaoMing

William Chan

អត្ថបទដោយ៖ ស្រីពេជ្រ