លោក Masu Junyangdikul បានបង្ហោះអារម្មណ៍្រក្រោយត្រូវចោរប្លន់កំឡុងពេលដើរលេងឆ្លងឆ្នាំនៅប្រទេសហូឡង់ ។ ហេតុការណ៍កើតឡើងនៅពេលលោកជិះឡានចូលក្រុង Amsterdam ពេលលោកចុះពីឡានមានបុរស៤នាក់សំដៅមកពីក្រោយលោកហើយព្យាយាមទាញកាម៉េរាដែលលោកកំពុងពាក់នៅនឹងក ។
ពួកចោរទាញរហូតខ្សែរកាម៉េរាដាច់ពីកលោកតែម្តង បន្ទាប់មកលោកក៏ព្យាយាមរត់ទៅរកអូតែលដែលនៅជិតខ្លួនបំផុតព្រោះពួកចោរនោះជិះម៉ូតូតាមលោក ។ លោក Masu ផ្តាំទៅភ្ញៀវទេសចរណ៍ដែលទៅលេងនៅប្រទេសហូឡង់ ឬ ទីណាក៏ដោយ បើយល់ល្អសូមទុករបស់របរសំខាន់នៅឯអូតែល ហើយពេលដើរត្រូវប្រយ័ត្នប្រយែងកុំឲមានអត្តរាយដល់ខ្លួន ។
អត្ថបទដោយ ៖ Sunstar