អីយ៉ា! ទីបំផុត Pancake បង្ហើបពីគម្រោងរៀបការរបស់ខ្លួនខ្លះៗហើយ!(មានវីដេអូ)

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា បើគិតមកទល់និងពេលនេះ តារាសម្ដែងថៃស្រីល្បីឈ្មោះ Pancake Khemnit និងគូស្នេហ៍មានទាក់ទងគ្នាអស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយអ្នកគាំទ្រជាច្រើនក៏កំពុងតែទន្ទឹងរង់ចាំមើលថ្ងៃពិសេសរបស់អ្នកទាំងពីរគ្រប់ៗគ្នាដែរ។

ជាក់ស្ដែងកាលពីពេលថ្មីៗនេះ តារាស្រីល្បីឈ្មោះរូបនេះ បានផ្ដល់បទសម្ភាសន៍ជាមួយនិងអ្នកកាសែត ទាក់ទងនឹងគម្រោងរៀបការរបស់ខ្លួន ដោយក្នុងនោះនាងបានរៀបរាប់ថា៖

After Footer (Active) - damrei Mr1 Zone2

«ខ្ញុំជាមួយបង Mee ពួកយើងក៏បាននិយាយគ្នាខ្លះៗដែរហើយ អំពីរឿងនេះ ប៉ុន្តែយើងនៅតែមានភាពរីករាយជាមួយនឹងការងាររបស់យើងឥឡូវនេះ តែបើសួរពីការរៀបការក្នុងក្ដីស្រមៃវិញ ពួកយើងធ្លាប់បានគិតថានឹងរៀបចំឲ្យបានល្អជាទីបំផុត ពួកយើងគិតថា យើងនឹងរៀបចំអ្វីៗជាច្រើនតាមដែលអាចធ្វើបាន ដូចជា ការស្លៀកសម្លៀកបំពាក់ ប្លែកៗធំៗ និង ស្រស់ស្អាត ប៉ុន្តែចុងក្រោយ ខ្ញុំគិតថា ភាពសាមញ្ញគួរតែជាចម្លើយទៅនឹងតម្រូវការរបស់យើង។ បង Mee គួរតែមិនអីទេ ពីព្រោះរបៀបរស់នៅរបស់ពួកយើងគឺ ស្រដៀងគ្នា ហើយបើនិយាយពីពេលវេលាវិញ គឺមានតែរង់ចាំមើលបន្តទៀតតែប៉ុនណោះ»។

ក្រោយពេលលឺការបង្ហើបបែបនេះរបស់ Pancake ធ្វើឲ្យហ្វេនៗជាច្រើនបាននាំគ្នាបង្ហាញអារម្មណ៍រំភើប និងសង្ឃឹមនាងនិងគូស្នេហ៍ឆាប់រកឃើញថ្ងៃពិសេសរបស់ខ្លួនឆាប់ៗនេះផងដែរ៕ តោះ! ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី