គួរឲសរសើរ! តារាប្រុសម្នាក់នេះរៀនផងធ្វើការផង សន្សំលុយទិញផ្ទះជាកាដូឲប៉ាម៉ាក់

កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២០កន្លងទៅ តារាសម្តែងលោក Chimon Wachirawit បានប្រាប់អ្នកសារព័ត៌មានពីជីវិតសិក្សារនៅ Bangkok University ឆ្នាំទី២ ជាមួយនឹងតារាងសម្តែងដ៏មមាញឹកតែនៅតែតស៊ូប្រឹងប្រែងព្រោះចង់ក្លាយជាគំរូដ៏ល្អសម្រាប់ក្មេងៗជំនាន់ក្រោយ ។

Chimon បានបន្ថែមទៀតថាលោកចង់រៀបឲចប់ក្នុងរយៈពេល៣ឆ្នាំកន្លះ ទើបលោកព្យាយាមចុះឈ្មោះមុខវិទ្យារៀនច្រើនជាងមិត្តរួមជំនាន់ ។  ឆ្នាំ២០២០នេះដែរ លោកនឹងមានខ្សែភាពយន្តភាគ២រឿង និងថតកម្មវិធីទូរទស្សន៍ GMMTV ។ ហ្វេនៗអាចចាំតាមដានការងាររបស់លោកជារឿងៗពេញមួយឆ្នាំតែម្តង ។

ខួបកំណើតឆ្នាំនេះ Chimon បានត្រៀម Project ជាមួយនឹងហ្វេនៗដើម្បីទៅធ្វើបុណ្យនៅវត្ត ហើយលោកបាននិយាយទៀតថាបំណងប្រាថ្នាឆ្នាំនេះគឺចង់ឲម៉ាក់ប៉ាមានសេចក្តីសុខ។ សព្វថ្ងៃលោកកំពុងសន្សំលុយទិញផ្ទះជាកាដូឲអ្នកទាំងពីរ ឥលូវនេះសន្សំបាន ៥០-៦០ ភាគរយហើយ ។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ ៖ Sunstar