ថ្ងៃឆ្លងឆ្នាំរឿងបុព្វសន្និវាសមានអ្នកមើលជាង៤មុឺននាក់ ! ទោះបីជាចាក់ផ្សាយឡើងវិញជាលើកទី៣ក៏ដោយក៏រឿងនេះនៅតែទទួលការគាំទ្រ

រឿងបុព្វេសន្និវាសដែលចាក់ផ្សាយតាំងពីឆ្នាំ២០១៨នៅតែបន្តទទួលការគាំទ្រពីសំណាក់ហ្វេនៗ ក្រោយ CH3 យករឿងនេះមកចាក់ផ្សាយសារឡ់ើងវិញពីចុងខែធ្នូឆ្នាំ២០១៩ ដល់ដើមខែមករាឆ្នាំ២០២០។

តាមរបាយការណ៍ KLINK បានឲដឹងថាមានអ្នកតាមដានទស្សនារឿងបុព្វេសន្និវាសកើនឡើងជាលំដាប់ ចាប់ពីជាង២មុឺននាក់នៅភាគទី១ ដល់ជាង៤មុឺននាក់នៅភាគទី៩ ។ សូម្បីតែថ្ងៃឆ្លងឆ្នាំក៏នៅតែមានហ្វេនៗតាមដានទស្សនារឿងនេះតាមកញ្ចក់ទូរទស្សន៍ដែរ ហើយគួរបញ្ជាក់ផងដែរថា CH3 នឹងបន្តចាក់ផ្សាយរឿងនេះដល់ថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ ដែលត្រូវជាភាគបញ្ចប់ ។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ ៖ Sunstar